(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយមន្ត្រីកងរាជអាវុធហត្ថជានារី នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភដល់មន្ត្រីកងរាជអាវុធហត្ថជានារីក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន២០មុឺនរៀល និងសម្ភារមួយចំនួនដូចជា (ទឹកសុទ្ធចំនួន៥កេស, ទឹកក្រូច៥កេស, ក្រណាត់ហួលមួយឈុត, មីម៉ាៗកំប៉ុងចំនួន៨យួ និងបាច់ផ្កាមួយ និងបងស្រីចុងភៅសម្រាប់អង្គភាពពីរនាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០មុឺនរៀលផងដែរ៕