(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងលោក យូ សេរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី ខេត្ត ព្រមទាំងលោក លោកស្រីប្រតិភូអមដំណើរ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសទទួលស្គាល់សមាជិកថ្មីករណីពិសេសទាំង៣៦៥នាក់ រួមមាន៖ ស្រុកពោធិ៍រៀង១២នាក់ ស្រុកពារាំង១០៨នាក់ ស្រុកស៉ីធរកណ្ដាល៦៥នាក់ ស្រុកស្វាយអន្ទរ១៦៧នាក់និងស្រុកកំចាយមារ១៣នាក់។

ក្នុងឱកាសនោះ លោកស្បោង សារ៉ាតបានលើកឡើងថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នាដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិនិងចង់បង្ករអស្ថេរភាពសង្គមជាតិ។

ជាមួយគ្នានេះលោកសូមឱ្យអាជ្ញាធរស្រុកក្រុងឃុំ សង្កាត់ ភូមិសុំយកចិត្តទុកដាក់តាមដានរាល់ទុក្ខលំបាករបស់ពួកគាត់ចំពោះបងប្អូនប្រជាពលរដ្ឋសមាជិកសមាជិកាដែលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

លោក យូ សិរីវុឌ្ឍ បានថ្លែងទៅកាន់សមាជិកទាំងអស់ថា សមាជិកថ្មីមកពីគណបក្សប្រឆាំងនានាចូលរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជារួមគ្នាបន្តរក្សាសុខសន្តិភាពក្រោមម្លប់សន្តិភាពមានសន្តិភាពទើបយើងមានថ្ងៃនេះ។

លោកបានបន្ថែមទៀតថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ ហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត។

សមាជិក-សមាជិកាទាំង១៨៥នាក់ មកពីគណបក្សប្រឆាំងផ្សេងៗបានឡើងធ្វើការចាប់អារម្មណ៍នៅប្ដេជ្ញាចិត្តក្រោយពីបានស្ដាប់នូវសេចក្តីសម្រេចដូចខាងក្រោម៖

*១ .សូមធ្វើការប្ដេជ្ញាស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ។
*២ .ប្ដេជ្ញាគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយនិងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជានិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត។
*៣ .ប្ដេជ្ញាចូលរួមពង្រីកពង្រឹងការសាមគ្គីភាពឲ្យបានល្អប្រសើរ។
*៤ .ប្ដេជ្ញាចូលរួមប្រតិបត្តិក្នុងកិច្ចការជួយមូលដ្ឋានតាមគោលការណ៍របស់គណបក្សពិសេសការកសាងកម្លាំងបន្ថែមដើម្បីឆ្ពោះទៅដណ្ដើមមហាជោគជ័យដាច់ខាតក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។
*៥ .ប្ដេជ្ញាយកចិត្តទុកដាក់រាល់ប្រសាសន៍ណែនាំរបស់គណៈអធិបតីឲ្យទទួលបានជោគជ័យដាច់ខាត។

សូមសម្តែងនូវភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍ អនុវត្តដោយឈរ លើមាគ៌ាដឹកនាំរបស់គណបក្ស មានឧត្តមគតិស្នេហាជាតិ មាតុភូមិ បំរើប្រជាពលរដ្ឋ និងតម្កល់ផលប្រយោជន៍ ជាតិជាធំ និងសូមធ្វើការប្តេជ្ញាចិត្ត ប្រកាសដើរចេញពីបក្សទាំងអស់នោះ និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការចំពោះការញុះញុង បង្កចលាចលសំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការពិតចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕