(ភ្នំពេញ)៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានសម្ពោធសាខាថ្មីទី១២ របស់ខ្លួនជាផ្លូវការនៅតំបន់សរឡាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។
ពិធីសម្ពោធជាផ្លូវការមួយនេះ គឺជាដំណើរបោះជំហ៊ានទៅមុខមួយកំរិតទៀតរបស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីសម្រេចគោលដៅធ្វើអោយផ្សារទំនើបបង្កើតដោយកូនខ្មែរក្លាយជាផ្សារទំនើបឈានមុខគេនៅកម្ពុជា។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សរឡា មានទំហំ ៧០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ផ្សារទំនើបមួយនេះនឹងផ្តល់ជូនប្រជាពលរដ្ឋនូវបទពិសោធន៍ទិញទំនិញតាមស្តង់ដារអន្តរជាតិ មានជម្រើសផលិតផលជាច្រើន ទាំងផលិតផលជាតិ និងផលិតផលនាំចូលពីច្រើនប្រទេសជុំវិញពិភពលោក ព្រមទាំងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។ អតិថិជននឹងទទួលបានការផ្តល់ជូនពិសេសជាច្រើន និងការបញ្ចុះតម្លៃរៀងរាល់ថ្ងៃរហូតទៅដល់៧០%។
លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការបើកទ្វាររបស់យើងទទួលប្រជាពលរដ្ឋនៅតំបន់សរឡា និងផ្តល់ឱ្យពួកគេនូវបទពិសោធន៍ទិញទំនិញដ៏ងាយស្រួល និងតម្លៃសមរម្យ។ ឈរលើទស្សនវិស័យ «ខ្មែរ គាំទ្រផលិតផល ខ្មែរ» ជីប ម៉ុង មានមោទកភាពដែលផ្សារទំនើបសាងឡើងដោយស្នាដៃកូនខ្មែរនេះ ចូលរួមលើកស្ទួយផលិតផលធម្មជាតិក្នុងស្រុក ដោយយើងបញ្ជរទិញភោគផលកសិកម្មទាំងនោះពីចំការរបស់បងប្អូនកសិករខ្មែរផ្ទាល់។ គោលបំណងចម្បង គឺដើម្បីជាការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា និងជំរុញសក្តានុពលនៃផលិតផលធម្មជាតិនៅក្នុងស្រុក ជាពិសេស ផ្តល់ជាចរន្តចំណូលថេរមួយដល់កសិករទៅតាមបណ្តាខេត្ត។ ក្រុមការងាររបស់យើងបានធ្វើការដោយមិននឿយហត់ដើម្បីធានាថាផ្សារទំនើបដែលគ្រប់គ្រងដោយកម្ពុជា 100% នេះនឹងក្លាយជាអ្វីដែលទាំងអតិថិជន និងបុគ្គលិករបស់យើងអាចមានមោទនភាព និងជឿជាក់ថាខ្មែរក៏អាចធ្វើវាបានដែរ"។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍បន្ថែមទៀតថា “ក្នុងដំណើរការពង្រឹងម៉ាកយីហោរបស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត យើងអនុវត្តយ៉ាងតឹងរឹងតាមគោលការណ៍ច្បាស់លាស់ ដោយផ្តោតសំខាន់លើយុទ្ធសាស្រ្ត “៤ ស” គឺ ១) ផលិតផលក្នុងស្រុក ដែលប្រែក្លាយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ជាបណ្តុំកណ្តាលនៃផលិតផលស្នាដៃខ្មែរច្រើនជាងគេ, ២) ផលិតផលស្រស់ ដែលយើងធានាថាជាផលិតផលធម្មជាតិ ស្រស់ ១០០ ភាគរយ ចេញពីដៃកសិករពិតៗ, ៣) បំពេញភាពងាយស្រួល ផ្គត់ផ្គង់គ្រប់តម្រូវការដល់អតិថិជន និងប្តេជ្ញាពង្រីកសាខា ដើម្បីចូលកាន់តែកៀកអតិថិជន, ៤) តម្លៃសមរម្យ គុណភាពខ្ពស់ជាជម្រើសទី ១ សម្រាប់បងប្អូនប្រជាជនខ្មែរ។”
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលប្តេជ្ញាបម្រើសហគមន៍របស់យើង ដោយផ្តល់នូវទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់ ផ្តល់ការងារ និងជំនាញដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ហើយបច្ចុប្បន្នកំពុងដំណើរការហាងចំនួន 12 ជាមួយនឹងហាងជាច្រើនទៀតដែលគ្រោងនឹងបើកក្នុងពេលឆាប់ៗនេះ។
អតិថិជនអាចស្វែងរក ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សរឡា តាមអាស័យដ្ឋានខាងក្រោម៖
ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Google map: https://maps.app.goo.gl/wYVzZ1kLWY9CyQoS6
សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម:
Facebook: https://www.facebook.com/ChipMongSupermarket
Tiktok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1
Telegram: https://t.me/chipmongsupermarket