(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋសភា បានចេញសេចក្តីសម្រេច ស្តីពីការអនុវត្តការដាក់ពិន័យ ចំពោះតំណាងរាស្រ្តដែលធ្វើខុសហើយ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ កាលពីម្សិលមិញ។
សេចក្តីសម្រេចនេះ មាន១៨មាត្រា ដែលនឹងដាក់ពិន័យតំណាងរាស្រ្ត សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងសមាជិកគណៈកម្មការនានា ដែលមិនបានមកចូលរួមប្រជុំដោយមិនមានមូលហេតុយកជាការបាន ឬតំណាងរាស្រ្តណាដែលនិយាយវាយប្រហារលើបុគ្គល សម្តែងអាការៈផ្សេងៗដែលនាំឱ្យខូចសណ្តាប់ធ្នាប់ ឬច្របូកច្របល់ក្នុងសាលប្រជុំ និង តំណាងរាស្រ្តដែលញុះញង់ឱ្យប្រើអំពើហិង្សា ជេរប្រមាថមើលខាងរដ្ឋសភា ឬប្រធានរដ្ឋសភា ជេរប្រមាថមើលងាយព្រះមហាក្សត្រ ជេរប្រមាថមើលងាយតំណាងរាស្រ្តឯទៀតជាដើម។
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋសភា៖