(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី២៧ ខែតុលានេះ បានចេញសេចក្តីប្រកាស ស្តីពីការគ្រប់គ្រងសំណល់អាគុយ និងសំណល់ថ្មពិល ដើម្បីគ្រប់គ្រងសំណល់ទាំងនេះ ប្រកបដោយសុវត្ថិភាពបរិស្ថាន។

ក្រសួងបរិស្ថានបានលើកឡើងថា ប្រកាសរបស់ក្រសួងនេះ សំដៅគ្រប់គ្រងសំណល់អាគុយ និងសំណល់ថ្មពិលចាប់ពីចំណុច ចាប់បង្កើតរហូតដល់បោះចោលចុងក្រោយ, ទប់ស្កាត់រាល់ការសាយភាយ សារធាតុគ្រោះថ្នាក់ ពីសំណល់អាគុយ និងសំណល់ថ្មពិលចូលក្នុង បរិស្ថាន, ទប់ស្កាត់ការនាំចូលសំណល់អាគុយ និងសំណល់ថ្មពិល ក្នុងគោលបំណងស្តុក ធ្វើប្រព្រឹត្តិកម្ម និងបោះបង់ចោល និងលើកកម្ពស់ការអនុវត្ត អនុសញ្ញាបាសែល ស្តីពីការត្រួតពិនិត្យ ចលនាដឹកជញ្ជូន និងការបោះបង់ចោល សំណល់គ្រោះថ្នាក់ឆ្លងដែន៕

ព័ត៌មានលម្អិតសូមអានប្រកាសរបស់ក្រសួងបរិស្ថានទាំងស្រុង៖