(បាត់ដំបង)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយបណ្តារោងម៉ាសុីនកិនស្រូវ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំនេះ មានគោលបំណងពិនិត្យមេីលស្ថានភាពការទម្លាក់ទុនពិសេស របស់រាជរដ្ឋាភិបាលដល់រោងម៉ាសុីនកិនស្រូវ ក្នុងស្រុក ក្នុងការប្រេីប្រាស់ដេីម្បីទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាព ខ្ពស់ និងជួយដល់កសិករបានពិតប្រាកដ។ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ទុនពិសេសដែលបញ្ចេញដេីម្បីរក្សាស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តី ឌិត ទីណា បានលេីកឡេីងពីការធ្វេីស្តង់ដាមួយ ដែលបម្រេីផលប្រយោជន៍សម្រាប់ផលិតផលអង្ករក្រអូបប្រណីតរបស់កម្ពុជា និងនាំឱ្យកម្ពុជាមានឧត្តមភាពពិតប្រាកដនៅលេីទីផ្សារអន្តរជាតិ។
លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ពូជស្រូវក្រអូបមានច្រេីនប្រភេទរួមមានសែនក្រអូប ចំបុីស៧០ ស្រងែថ្មី ដែលរោងម៉ាសុីនកិនស្រូវត្រូវផ្តល់តម្លៃដល់ពូជស្រូវក្នុងស្រុកនេះដូចគ្នា សំដៅទទួលបានផលប្រយោជន៍រួមគ្នា រវាងកសិករដាំដុះ និងរោងម៉ាសុីន និងបង្កេីនភាពជឿជាក់ជាមួយគ្នា។
លោករដ្ឋមន្រ្តី បានណែនាំឱ្យរោងម៉ាសុីនកិនស្រូវក្នុងស្រុក ត្រៀមកំណត់នូវតម្រូវការបរិមាណស្រូវក្រអូបសម្រាប់ទីផ្សារ ដែលខ្លួនត្រូវ ការ ដេីម្បីជាទិន្នន័យងាយស្រួលក្នុងការរៀបចំសហគមន៍ ឱ្យស្របទៅតាមការផ្គត់ផ្គង់ និងមានផែនការជាក់លាក់៕