(ប៊ែរឡាំង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រៀបចំពិធី Cambodia Cocktail Party នៅពន្លាក្រសួងទេសចរណ៍ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ក្នុងឱកាសនោះ មានតំណាងស្ថានទូត និងតំណាងប្រទេសផ្សេងៗ ដែលចូលរួមក្នុងពិព័រណ៍ពិភពលោក (World Expo) ក៏ដូចជាអ្នកទិញ អ្នកលក់ អ្នកចូលរួមក្នុងពិព័រណ៍ជាតិនិងអន្តរជាតិ និងមិត្តភក្តិកម្ពុជា ជា ច្រើន បានអញ្ជើញចូលរួមពិធី Cambodia Cocktail Party នៅពន្លាក្រសួងទេសចរណ៍ ដែលរៀបចំដោយក្រសួងទេសចរណ៍។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានរៀបចំម្ហូបខ្មែរដូចជា នំបញ្ចុក ១០០គីឡូ សម្លប្រហើរ, សម្លការី, សាច់គោអាំង, សាច់មាន់, និងផ្លែឈើកម្ពុជា រួមជាមួយនឹងការតាំងពិព័រណ៍រាំរបាំ និងសំលៀកបំពាក់អប្សរា សម្រាប់ការទទួលយ៉ាងកក់ក្តៅដល់តំណាងស្ថានទូត និងតំណាងប្រទេសផ្សេងៗ ដែលចូលរួមក្នុងពិព័រណ៍ពិភពលោក (World Expo)៕