(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិត ថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារលិខិតជូនពរចំពោះសម្ដេច ក្នុងឱកាស ខួបអនុស្សាវរីយ៍ លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ។

ឆ្លៀតក្នុងវរោកាសដ៏មហាមង្គលាភិរម្យវិសេសវិសាលនេះ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ព្រមជាមួយនឹងការបង្ហាញនូវការលើកទឹកចិត្តកោត សរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្តេច ដែលបានផ្តល់នូវកម្លាំងចិត្តដ៏ខ្លាំងក្លាចំពោះសម្តេច ក្នុង បេសកកម្មដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ សំដៅនាំមកនូវការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការ គោរពសិទ្ធិមនុស្ស ការបំពេញតួនាទីស្នូលរបស់រដ្ឋសភាស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងការកែទម្រង់ស្ថាប័ន រដ្ឋសភា ជាបច្ច័យនាំមកនូវសុខសន្តិភាព វឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿងជូនជាតិមាតុភូមិនៃ យើងទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាពិសេស ក្នុងកិច្ចការងារលើកស្ទួយសិទ្ធិនារី ការលើកកម្ពស់ សមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប ការលើកកម្ពស់គុណតម្លៃ និងតួនាទី របស់ស្ត្រីកម្ពុជា ឱ្យមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ សម្រាប់យុវជន យុវនារី ជំនាន់ ក្រោយរបស់យើង ជារៀងដរាបតទៅ។

ជាថ្មីម្តងទៀត សម្រេចសូសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាម ជួយប្រោះព្រំបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូន ចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមមាន សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរក សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងភាពសម្បូររុងរឿងជាយូរអង្វែងតទៅ ព្រមទាំងសូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕