(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៥, ដោយទទួលបានការអនុញ្ញាតពីបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងាររបស់ធនាគារ ARDB បានចូលរួមពិធីប្រគល់ និងទទួលសៀវភៅសរុបចំនួន ២៧ ក្បាល ពីបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា មកឱ្យបណ្ណាល័យនៃធនាគារ ARDB ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្តល់សេវាបណ្ណាល័យជូនដល់អ្នកអាន និងអ្នកសិក្សាស្រាវជ្រាវទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះ ត្រូវបានធ្វើទ្បើងនៅការិយាល័យកណ្តាលធនាគារ ARDB ដោយមានការចូលរួមដោយបណ្ឌិត ពៅ សុខ និងលោក មែ ស៊ីថុន ផងដែរ ។ ស្នាដៃនិពន្ធនិងចងក្រងរបស់បណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានចំណងជើងសៀវភៅចំនួន៦ ដែលបានប្រគល់ជូនខាងតំណាងធនាគារARDB ក្នុងនោះរួមមាន៖
ទី១-កូនប្រុសច្បងដ៏មានឥទ្ធិពល ៥ ក្បាល
ទី២-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ៥ ក្បាល
ទី៣-ទឹកចិត្តអ្នកជួយសង្គ្រោះ ៥ ក្បាល
ទី៤- ៣ យន្តការ ឈ្នះកូវីដ-១៩ ៥ ក្បាល
ទី៥-កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា ៥ ក្បាល
ទី៦-កម្ពុជាសម័យតេជោ ៥ ក្បាល