Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ​តម្លើងឋានន្ដរស័ក្ដិស្នងការនគរបាលខេត្តកំពត ពីឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ

27-10-2016 14:50

(ភ្នំពេញ)៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ តម្លើងឋានន្ដរស័ក្ដិ លោកឧត្តមសេនីយ៍ត្រី(ផ្កាយ១) ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ទៅជាឧត្តមសេនីយ៍ទោ (ផ្កាយ២)។

យោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បញ្ជាក់យ៉ាងដូច្នេះថា «តម្លើងឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ទោ ដល់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ (ស្នងការនគរបាលខេត្តកំពត) អត្តលេខ៥៤០៤៥ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ»។

សូមអានអានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខាងក្រោមនេះ៖