(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងករណីយុវជនមួយក្រុម ជាសិស្សសាលាស្លៀកពាក់ ឯកសណ្ឋានសិស្ស ជក់បារីថតវីដេអូ បង្ហោះក្នុងបណ្តាញហ្វេសប៊ុក នៅក្នុងរោងមួយកន្លែង និងបាននិយាយថា ជាសិស្សរៀននៅសាលាវិទ្យាល័យ ហ៊ុនសែនត្រើយស្លា។
ក្រោយពីទទួលបានព័ត៌មាននេះរួច ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញផ្នែក នគរបាលយុត្តិធម៌ស្រុកស្អាង សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយត្រើយស្លា បានចុះស្រាវជ្រាវជាបន្ទាន់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា សិស្សសាលាស្លៀកពាក់ជាសិស្ស ប្រមូលផ្ដុំគ្នាជក់បារីរួច ថតវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បានកើតហេតុ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥៖៣០នាទី នៅចំណុចក្នុងរោងលក់បាយ មុខវិទ្យាល័យសម្តេចតេជោហ៊ុនសែន ត្រើយស្លា ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
របាយការណ៍បានបន្តថា សិស្សសាលាទាំង១៣នាក់ រួមមាន៖
១៖ ឈ្មោះ មករា មួយឆេង ភេទស្រី អាយុ១៣ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ជាអ្នកជក់បារី ថ្នាក់ទី៨C។
២៖ ឈ្មោះ នន សុខមុន្នី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។ អ្នកអង្គុយជាមួយ ថ្នាក់ទី៨C។
៣៖ ឈ្មោះ ហែម ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជាអ្នកអង្គុយជាមួយ ថ្នាក់ទី៨F។
៤៖ ឈ្មោះ ស្រឿន ហឺស៊ីញ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង។ ជាអ្នកអង្គុយជាមួយ ថ្នាក់ទី៧D។
៥៖ ឈ្មោះណាង លីហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង។ ជាអ្នកអង្គុយជាមួយថ្នាក់ទី៨F។
៦៖ ឈ្មោះ ទីណា ជីវានីកា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង។ជាអ្នកអង្គុយជាមួយ ថ្នាក់ទី៨E។
៧៖ ឈ្មោះ វត្ថុ កញ្ញា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិថ្កុល ឃុំត្រើយស្លាស្រុកស្អាង។ ជាអ្នកអង្គុយជាមួយ ទី៩E។
៨៖ ឈ្មោះ គឹម ម៉េងហៀក ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិទួលក្តីឃុំត្រើយស្លា ស្រុកស្អាង។ អ្នកអង្គុយជាមួយ ថ្នាក់ទី១០D។
៩៖ ឈ្មោះ ភិន មួយហ័រ ភេទស្រីអាយុ១៤ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង។ អ្នកអង្គុជាមួយ ថ្នាក់ទី៨D។
១០៖ ឈ្មោះ ភី គីមថាក់គូ ភេទប្រុស អាយុ១៤ឆ្នាំ មុខ សិស្ស នៅភូមិពោធិលើ ឃុំត្រើយស្លាស្រុកស្អាង។ អ្នកអង្គុយជាមួយ ថ្នាក់ទី៧D។
១១៖ ឈ្មោះ ធី គឹមហួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស នៅភូមិព្រែក ឃុំត្រើយស្លាស្រុកស្អាង។ អ្នកអង្គុយជាមួយ ថ្នាក់ទី៩C។
១២៖ ឈ្មោះ ហេន ចាន់ពណ័ ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិពោធិក្រោមឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ អ្នកអង្គុយជាមួយ ថ្នាក់ទី៨C។
១៣៖ ឈ្មោះ ថាំង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង។ ជាអ្នកថតបង្ហោះតាមហ្វេកប៊ុក។ (គេចខ្លួន)។
បន្ទាប់ពីបានសួរនាំរួចកម្លាំងជំនាញ បានសុំគោលការណ៍តាមឋានានុក្រម និងបានហៅឪពុកម្តាយអាណាព្យាបាលរបស់សិស្ស ធ្វើកិច្ចសន្យា អប់រំណែនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា រួចឱ្យត្រឡប់ទៅផ្ទះវិញ៕