(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំប្រតិភូនាយកដ្ឋាន នគរបាលការពារព្រំដែនទឹក អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ បាននាំយកថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ដោយម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល។

ក្រោយពីបានសួរសុខទុក្ខរួចមក លោកប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានបន្តដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អគារប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក ចំនួន០២ប៉ុស្តិ៍ ក្នុងនោះរួមមាន ប៉ុស្តិ៍កោះរ៉ុង និងប៉ុស្តិ៍កោះរ៉ុងសន្លឹម ចំណុះវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ព្រមទាំងបានឧបត្ថម្ភថវិកាក្នុង១ប៉ុស្តិ៍ ចំនួនមួយលានរៀល៕