(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលសារលិខិតថ្វាយព្រះពរនោះមានខ្លឹមសារថា ៖ «ស្ថិតក្នុងឱកាសប្រកបដោយសេចក្តីសោមនស្សរីករាយ ដែលនារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ចូលរួមអបអរខួបទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់ សម្តេចកិត្តិសង្គហបណ្ឌិត គឺជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប មានឧត្តមគតិខ្ពស់ បទពិសោធន៍ជ្រៅជ្រះ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងរក្សាសិទ្ធិស្មើគ្នា កាប្តេជ្ញាចិត្ត និងបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី ប្រកបដោយសុវត្ថិភាព ជាពិសេស ក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការកែទម្រង់ និងអភិបាលកិច្ច ធានាបាននូវវឌ្ឍនភាព ស្ថេរភាព សន្តិភាព ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃទិវាអន្តរជាតិនារីនេះ ខ្ញុំ និងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖