(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីប្រកាសតែងតាំងលោក ឯម ច័ន្ទមករា ជានាយករងខុទ្ទការល័យ រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច បន្ថែមលើការងារបច្ចុប្បន្នជា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ នេះបើតាមសេចក្ដីប្រកាស តែងតាំងរបស់ក្រសួង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។
លោក ឯម ច័ន្ទមករា អគ្គលេខាវ័យក្មេងពោរពេញដោយសមត្ថភាព លើវិស័យពិការរូបនេះ នាពេលថ្មីៗនេះក៏ត្រូវបានក្រសួងសង្គមកិច្ច ប្រកាសតែងតាំងជាអ្នកនាំពាក្យប្រចាំក្រសួងផងដែរ ដោយទទួលបន្ទុកជាអ្នកឆ្លើយឆ្លងគ្រប់សារព័ត៌មាន ខណៈលោក សួង ម៉េងឡុង អគ្គនាយកដ្ឋានរដ្ឋបាល ក៏ត្រូវបាន តែងតាំងជាប្រធានក្រុមអ្នកនាំពាក្យប្រចាំអង្គភាព។
ការប្រកាសតែងតាំងជានាយករងខុទ្ទកាល័យនៅពេលនេះ ត្រូវបានគេមើលឃើញថាពិតជាសាកសម នឹងសមត្ថភាពរបស់លោក ព្រោះកន្លងមកការងារលើក វិស័យពិការភាព និងការឆ្លើយឆ្លងចំពោះសារព័ត៌មាន លោកមានសមត្ថភាពពេញលេញ និងគ្រប់គ្រងព័ត៌មានប្រតិកម្មរបស់ក្រសួងបានយ៉ាងល្អប្រសើរ៕