(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលសារលិខិតថ្វាយព្រះពរនោះមានខ្លឹមសារថា ៖ «ស្ថិតក្នុងឱកាសប្រកបដោយសេចក្តីសោមនស្សរីករាយ ដែលនារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ចូលរួមអបអរខួបទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម សម្រាប់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះវីរភាពដឹកនាំ របស់សម្ដេចមហារដ្ឋសភាធិការធិបតី ដែលជាឥស្សរជនខ្មែរដ៏ឆ្នើមមួយរូប មានឧត្តមគតិខ្ពស់ បទពិសោធន៍ជ្រៅជ្រះ និងឆន្ទៈមោះមុត ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិបានកាន់តែរឹងមាំ ដែលធានាបាននូវវឌ្ឍនភាព ស្ថេរភាព សន្តិភាព ជាពិសេស សម្ដេច ជានិច្ចកាលតែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ-ចិត្ត ក្នុងការដឹកនាំបំផុសចលនាស្ត្រី និងការលើកកម្ពស់គុណតម្លៃនៃការចូលរួមរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន នៅក្នុងគ្រប់សកម្មភាពការងារ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ គួរជាទីមោទនៈ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំ និងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំគ្រងរក្សា សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖