(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ស្នើពលរដ្ឋយោគយល់នៅពេលផ្លាស់ប្តូរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ ដែលឆ្ងាយជាងមុនបន្តិច​ ដែលអាចនឹងចំណាយខ្ពស់ជាមុនទៅលើសេវាកម្មផ្សេងៗ។

លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើងបែបនេះ ធ្វើក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ទិសដៅនៃការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា»។

លោកបានពន្យល់ថា នៅពេលដែលមានអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលប្រើទុនខ្ពស់ នឹងធ្វើឱ្យតម្លៃនៃការប្រើប្រាស់សេវាមួយចំនួន ក៏ដូចជាការចំណាយលើការធ្វើដំណើរ អាចនឹងកើនឡើងជាង​ព្រលានយន្តហោះថ្មី។

ទន្ទឹមគ្នានេះ នៅពេលផ្លាស់ប្តូរពីព្រលានយន្តហោះ​ចាស់ ទៅព្រលានយន្តហោះ​ថ្មី នឹងមិនអនុញ្ញាតឱ្យធ្វើអីស្រេចតាមចិត្តបាននោះទេ ពោលគឺត្រូវតែរក្សាសណ្តាប់ធ្នាប់ និងរក្សាស្តង់ដារនៃអាកាសយានដ្ឋានទំនើប ទាំងការចតឡាន ម៉ូតូ តុកតុក ហើយក៏មិនអនុញ្ញាតឱ្យមានការក្រាលកន្ទេលfទទួលទានអាហារ ឬភេស្ជៈដូចនោះព្រលានយន្តហោះភ្នំពេញបច្ចុប្បន្ននេះឡើយ៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់លោក ​ស៊ីន ចាន់សិរីវុត្ថា៖