(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ត្រូវបានទទួលស្គាល់ថា ជាគ្រឹះស្ថានឧត្តមសិក្សាដែលផ្តល់ នូវគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ល្អបំផុតនៅកម្ពុជា អ្វីដែលកាន់តែពិសេស​ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអប់រំកម្ពុជាគឺថា សាកលវិទ្យាល័យ AUPP បានបង្កើតកិច្ចសហប្រតិបត្តិការ​ ជាមួយសាកលវិទ្យាល័យធំៗ នៅសហរដ្ឋអាមេរិកលើកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree Programs) ដែលអនុញ្ញាតឲ្យនិស្សិត AUPP ទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីបញ្ចប់ការ សិក្សាដោយជោគជ័យ គឺសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញ ដោយសាកលវិទ្យាល័យ អាមេរិក ដោយយើងអាចនិយាយបានមួយបែបទៀតថា ដោយគ្រាន់តែសិក្សានៅកម្ពុជា និស្សិតក៏អាចទទួល បានសញ្ញាបត្រពីសាកលវិទ្យាល័យអាមេរិកដែរ។

​តាមសេចក្តីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យ AUPP ​បានឲ្យដឹងថា ដោយសារតែមាននិស្សិត មាតាបិតា និងអ្នកអាណាព្យាបាល នៅតែបន្តមកសាកសួរព័ត៌មានចុះឈ្មោះចូល រៀននៅ AUPP ទើបគណៈគ្រប់គ្រង សាកលវិទ្យាល័យបាន​សម្រចបន្តជ្រើសរើសនិស្សិតឲ្យចូលរៀនវគ្គទី២ ចំនួនតែមួយថ្នាក់ទៀតតែប៉ុណ្ណោះ។ វគ្គចូលរៀនថ្មីនេះ នឹងចាប់ផ្តើមចូលរៀននៅ ថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចូលរៀនលើកទី១ និស្សិតបានចូលរៀនរួចមកហើយ នៅ​ដើម​ខែតុលា ឆ្នាំ២០១៦នេះ។ ការសម្រេចនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបនឹងតម្រូវការនិស្សិត មាតាបិតា និងអាណាព្យាបាល។

ដូច្នេះ សម្រាប់និស្សិត ដែលមានបំណងបន្តការសិក្សានៅសាកលវិទ្យាល័យ AUPP ដើម្បីទទួលបាននូវ គុណភាពអប់រំខ្ពស់បំផុត និងសញ្ញាបត្រ ត្រូវបាន​ទទួល​ស្គាល់​ជាសាកល សូមមកទំនាក់ទំនងសាកសួរ ព័ត៌មាននៅសាកលវិទ្យាល័យ AUPP ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១១-៨៨៦-៨៩២ ឬចូលទៅកាន់ www.aupp.edu.kh៕