​(កំពង់ស្ពឺ)៖​ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជារដ្ឋលេខាធិការក្រសួងផែនការ​ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ និងលោក ជី​ ស៊ីថា​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ តំណាងលោក​ ឆាយ​ ឫទ្ធិសែន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥​នេះ​ បានអញ្ជើញជាអធិបតី​បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​ប្រវែង​ ២,០៣៩ម៉ែត្រ​ ទទឹង៦​ម៉ែត្រ​ កម្រាស់​ ០,១៥ម៉ែត្រ​ នៅភូមិត្រពាំងអំពិល​ និងភូមិព្រៃផ្តៅ​ ក្នុងឃុំត្រពាំងគង​។

នាឱកាសនោះ​ លោក រិន វីរៈ និងលោក ជី​ ស៊ីថា​ ក៏បានអញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់ផ្លូវបេតុង​ ស្ថិតនៅភូមិ​ព្រៃផ្តៅ​ ឃុំត្រពាំងគង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺផងដែរ៕