(ប៊ែរឡាំង)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយ លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន Marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីសិក្សាអំពីគម្រោងការតភ្ជាប់ជើងហោះហើរត្រង់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ការទទួលជួបពិភាក្សានេះ ធ្វើឡើងក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញ) ដោយការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់មកកាន់កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងឈានមុខគេក្នុងតំបន់ និងពិភពលោក៕