(ភ្នំពេញ)៖ ក្រុមហ៊ុន Manulif និងធនាគារ CIMB Bank បានចុះហេត្ថលេខា លើកិច្ចព្រមព្រៀងចែកចាយផលិតផល ធានារ៉ាប់រងអាយុជីវិត ដើម្បីបំពេញតម្រូវការ ផ្នែកហិរញ្ញវត្ថុជូនដល់ អតិថិជនរបស់ធនាគារ CIMB នៅទូទាំងប្រទេសកម្ពុជា។
ការលក់ផលិតផល ធានារ៉ាប់រងអាយុជីវិត តាមធនាគារជាចំណុចគន្លឹះ ដ៏សំខាន់មួយនៃយុទ្ធិសាស្រ្ដរបស់ ក្រុមហ៊ុន Manulife ដើម្បីពង្រឹង និង បង្កើតឲ្យមានជម្រើសផ្សេងៗគ្នា ក្នុងការចែកចាយផលិតផលរបស់ខ្លួន និងជម្រុញបន្ថែមពីលើការបែងចែកផលិតផល ធានារ៉ាប់រងអាយុជីវិត តាមរយៈទីប្រឹក្សាធានារ៉ាប់រង អាយុជីវិតរបស់ Manulife។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅក្រុមហ៊ុន Manulife បានថ្លែងថា «ការចាប់ដៃគូជាមួយធនាគារ ដែលមានសក្ដានុពលខ្លាំង ដូចជាធនាគារ CIMB នឹងជួយពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការ ដែលយើងមានជាមួយធនាគារជាដៃគូទាំងអស់នៅកម្ពុជា ហើយការចាប់ដៃគូនេះ នឹងជួយឲ្យក្រុមហ៊ុន Manulife ខិតជិតទៅរកអតិថិជន កាន់តែច្រើនថែមទៀត តាមរយៈការផ្ដល់ជូននូវដំណោះស្រាយ លំដាប់ពិភពលោក ដែលពោលពេញទៅដោយភាពច្នៃប្រឌិត រួមមានដូចជា ការការពារប្រាក់ចំណូល ការអប់រំរបស់បុត្រធីតា គម្រោងសន្សំ និងការចូលនិវត្តន៍ជាដើម»។
លោក ប៊ុន យីន នាយកប្រតិបត្តិធនាគារ CIMB បានថ្លែងថា «ការផ្ដើមនៃកិច្ចសហការថ្មីនេះ យើងរំពឹងថា ការប្ដេជ្ញាចិត្តរួមគ្នាការគោរពគ្នា និងការយោគយល់គ្នា ទៅវិញទៅមក រវាងភាគីទាំងសមខាង នឹងបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចបានផលប្រយោជន៍ យូរអង្វែងជាមួយគ្នានាពេលអនាគត យើងនឹងបង្កើតការសហការ យ៉ាងស្និតស្នាល ជាមួយក្រុមហ៊ុន Manulife ក្នុងការផ្ដល់នូវសេវាកម្ម និងផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី ដើម្បីបំពេញតម្រូវការអតិថិជន របស់យើងទាំងអស់គ្នា ហើយក៏សង្ឃឹមជឿរជាក់ដែលថា ការនាំចូលផលិតផលដ៏សម្បូរបែប និងសេវាកម្មប្រចាំតំបន់របស់ធនាគារ CIMB ទៅដល់អតិថិជន របស់ក្រុមហ៊ុន Manulife»។
លោកនាយក ប៊ុន យីន ក៏បានបន្ថែមទៀតថា ផ្អែកលើសេវាកម្មលើចំនុចខ្លាំង នៃរបស់ខ្លួន ធនាគារ CIMBបានបង្កើតមោទនភាពរបស់ខ្លួន ដោយ មិនត្រឹមតែជាអ្នកផ្ដល់សេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ តែថែមទាំក្លាយជាដៃគូរពាណិជ្ជកម្មដ៏ល្អមួយ របស់អតិថិជនផងដែរ ក្នុងកាគាំទ្រពួកគេឲ្យធ្វើការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុ និងការវិនិយោគក្នុងជីវិត៕