(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត៛រតនគិរី នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ព ជូនយោធិននៃកងរាជអាវុធហត្ថខេត្ត សម្រាប់ឆមាសទី១ ឆ្នាំ២០២៥។

ពិធីនេះដែរក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង សេនាធិការរង ប្រធាន.អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ និងសិក្ខាកាមដែលត្រូវរៀនសូត្រជាច្រើនរូបទៀតផងដែរ។

ការបើកវគ្គនេះ បានធ្វើឡើងក្រោមការណែនាំពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់ការឧទ្ទេសនាមរបស់គ្រូ ត្រូវមានវិន័យ រក្សាភាពស្ងៀមស្ងាត់ក្នុងពេលសិក្សា គោរពពេលវេលារៀនសូត្រ និងប្រឹងប្រែងរៀនសូត្រ ចំពោះគ្រូឧទ្ទេសនាម ត្រូវរិះរកវិធីសាស្ត្រក្នុងការបង្រៀន ដើម្បីឲ្យសិស្សឆាប់យល់ និងចាប់បាននូវមេរៀនដែលខ្លួនឧទ្ទេសនាម៕