(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បាននាំយកថវិកាជាង ៨២លានរៀល និងជាង ១ពាន់ដុល្លារ ប្រគេនព្រះចៅអធិការវត្តបទុមរតនដីដុះ ស្ថិតនៅក្នុងក្រុងកំពង់ចាម ដើម្បីសាងសង់ឧបដ្ឋានសាលា។
គូបញ្ជាក់ផងដែរថា ថវិកាទាំងនេះជាការចូលរួមចំណែករបស់សប្បុរសជនដែលមានដូចជាលោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមចំនួន ១០លានរៀល, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំនួន ១០លានរៀល, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចំនួន ១០លានរៀល , លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំនួន ១០ លានរៀល និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ១០លានរៀល ព្រមទាំងថវិការបស់សប្បជននានាជាង ៣២លានរៀល និងប្រាក់ដុល្លារ ១,៤២៣ដុល្លារ ផងដែរ ៕