(ប៊ែរឡាំង)៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកប្រធានអាជ្ញាធរទេសចរណ៍ថៃ បានទស្សនាការសម្តែងសិល្បៈបង្ហាញពី វប្បធម៌ដ៏ល្អឯករបស់កម្ពុជា នៅពន្លារបស់ក្រសួងទេសចរណ៍កម្ពុជា ដែលទទួលបដិសណ្ឋារកិច្ចដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
ការបង្ហាញពីការសម្តែងសិល្បៈវប្បធម៌ដ៏ល្អឯករបស់កម្ពុជា ធ្វើឡើង ក្នុងឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕