(ភ្នំពេញ)៖ នៅព្រឹកទី២៧ ខែតុលា ឆ្នាំ២០១៦ ក្រុមហ៊ុន AWS (CAMBODIA) ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្នែក ចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ព័ត៌មានវិទ្យា និងប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពសម្រាប់អគារ នៅក្នុងប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន អាយសា (ISA) ដែលជាក្រុមហ៊ុនផលិតនូវឧបករណ៍តេស្តអគ្គិសនី ដែលមានគុណភាពខ្ពស់របស់ប្រទេស អ៊ីតាលីត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។
តាមរយៈអ្នកជំនាញរបស់ក្រុមហ៊ុន អាយសា (ISA) ប្រចាំប្រទេស សិង្ហបុរី ឥណ្ឌា បង្ហាញថា សិក្ខាសាលានេះ មានគោលបំណងដើម្បីចែករំលែកនូវចំនេះដឹង បទពិសោធន៍ ស្តីពីការប្រើប្រាស់និង តម្រូវការនៃឧបករណ៍តេស្តទាំងនេះសម្រាប់បំរើនៅកន្លែងអនុស្ថានីយ៍ អគ្គិសនី វារីអគ្គិសនី រោងចក្រ និងអគារនានា។ ជាងនេះទៅទៀត ឧបករណ៍ Fault Locator System ដែលជាឧបករណ៍អាចវាស់ ដឹងនូវខ្សែភ្លើងដាច់ពីអនុស្ថានីយ៍អគ្គិសនី មួយទៅ អនុស្ថានីយ៍អគ្គិសនី មួយទៀត ពីវារីអគ្គិសនីមួយទៅវារីអគ្គិសនី មួយទៀតពីតំបន់មួយ ទៅតំបន់មួយទៀត និងដឹងពីការរំខានអ្វីមួយហើយវាបានប្រាប់នូវទីតាំង ច្បាស់លាស់នៅកន្លែងដែលមានបញ្ហា ឬដាច់នោះ។
ក្រុមហ៊ុន អាយសា (ISA) បានបង្កើតឡើងនៅក្នុងប្រទេសអ៊ីតាលី ឆ្នាំ១៩៣៨ ដែលបានធ្វើការនាំចេញផលិតផលម៉ាក អាយសា (ISA) ទូទាំងពិភពលោក ច្រើនជាង១០០ប្រទេស តាមបណ្តាញនៃសាខារបស់ក្រុមហ៊ុន និងក្រុមហ៊ុនជំនាញចែកចាយ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន AWS (CAMBODIA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដែលមានស្នាក់ការនៅប្រទេស សឹង្ហបុរី និងមានសាខាចំនួន ៧ប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពិន កម្ពុជា វៀតណាម និងម៉ាឡេស៊ី ហើយបានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់ជាង ៨ ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយសម្ថតភាពនឹងការអនុវត្តន៍របស់ក្រុមហ៊ុន AWS (CAMBODIA) បានផ្តល់ភាពជឿជាក់ពីសំណាក់ ដៃគូរពាណិជ្ជកម្មដែលមានបច្ចេកទេស ឈានមុខគេនៅលើពិភពលោក។ រាល់ការទិញផលិតផល ទាំងអស់ពីក្រុមហ៊ុន AWS CAMBODIA ដូចជា AMP, ISA, Alantek, Cisco SMB, Honeywell Security (Fire Alarm System, Sound System, Home System, Intrusion System & System Sensor, CCTV & Access Control), Fluke Networks, Socomec UPS, Brady Label Printer, Epson, INNO, D-Link, Austin Hughes, និងផលិតផលច្រើនទៀត សូមសួររកលិខិតបញ្ជាក់គុណភាព ដើម្បីទទួលបានផលិតផលត្រឹមត្រូវ និងទទូលបាននូវអត្ថប្រយោជន៍ ពីក្រុមហ៊ុនសម្រាប់ជំនួយបញ្ហាបច្ចេកទេស និងការធានា៕