(កំពង់ស្ពឺ)៖ នាថ្ងៃពុធ ០៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ឧកញ៉ាបណ្ឌិត ឈិន កេន អនុប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា តំណាង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យមនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៤៖០០ល្ងាច នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចកវិទ្យា​ និងនវានុវត្តន៍​​ ខេត្តកំពង់ស្ពឺ។

វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund រៀបចំដោយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមជាមួយ Mekong Inclusive Ventures និងចូលរួមសហការណ៍ដោយ Canadia Bank, SME Bank of Cambodia និង សាជីវកម្មធានាឥណទានកម្ពុជា Credit Guarantee Corporation of Cambodia ដើម្បីបណ្ដុះបណ្ដាលម្ចាស់សហគ្រាស ចំនួន៤៥នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ជូនផងដែរ ។