(ប៊ែរឡាំង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក DATO SRI TIONG KING SING រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៌ និងសិល្ប: នៃប្រទេសម៉ាឡេស៊ី បានជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ម៉ាឡេស៊ី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

ការទទួលជួបនេះ ក្នុងឱកាសដែល លោក ហួត ហាក់ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin នៃទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕