(តាកែវ)៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូង និងលោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងមន្រ្តីក្រោមឱវាទ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៥នេះ បានរៀបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»

នៅក្នុងឱកាសនោះ លោក ធាម ច័ន្ទពិសិដ្ឋ និងលោក ឯក ឆេងហ៊ួត បានលើកឡើងពីការយកទុកដាក់របស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ លើការលើកកម្ពស់ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ដើម្បីចូលរួមអបអរទីវា៨ មិនា ថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ក៏បានផ្ដល់ជាវត្ថុអនុស្សាវរីយ៍រួមមាន៖ ហូលខ្មែរ ថវិកាមួយចំនួន និងផ្កាកូឡាប១ទង ទុកជាអនុស្សាវរីយ៍ ជូនដល់មន្ត្រីរាជការដែលជាស្ត្រីគ្រប់ៗគ្នា និងជាការអរគុណដល់ស្រ្តី ដែលបានអនុវត្តការងារបានយ៉ាងល្អកន្លងមក៕