(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី រួមជាមួយសហភាពសហព័ទ្ធយុវជនកម្ពុជាស្រុកអង្គរបូរី និងអាជ្ញាធរឃុំ ភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដែលជាការចូលរួមពីយុវជន អាជ្ញាធរឃុំ ភូមិ និងសប្បុរសជនជូនប្រជាពលរដ្ឋចំនួន ៤គ្រួសារ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ឈឹម ធី បានពាំនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកនរណាម្នាក់ចោលឲ្យឯកានោះទេ។

ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលទទួលបានអំណោយរួមមាន៖

*ទី១៖ ប្ដីឈ្មោះ ប៉េង កុសល់ អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ ស្រ៊ិន សុជា អាយុ ២៤ នៅភូមិព្រែកដា ឃុំគោកធ្លក ផ្ដល់ជូននូវអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ទឹកបរិសុទ្ធ៥យួរ មី ១កេស និងថវិកា២១ម៉ឺនរៀល
*ទី២៖ ប្ដីឈ្មោះ នុយ កែវ អាយុ៧៥ឆ្នាំ និងប្រពន្ធ ឈ្មោះ គឹម បាន អាយុ ៧៤ឆ្នាំ នៅភូមិព្រែកតាផរ ឃុំគោកធ្លក ផ្ដល់ជូននូវអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ទឹកបរិសុទ្ធ៥យួរ មី ១កេស និងថវិកា១៩ម៉ឺនរៀល
*ទី៣៖ លោកតា ហៃ អាយុ ៧៦ឆ្នាំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ផ្ដល់ជូននូវអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ទឹកបរិសុទ្ធ៥យួរ មី១កេស និងថវិកា១៣ម៉ឺនរៀល
*ទី៤៖ លោកតា តាង ហ៊ត អាយុ ៦៥ឆ្នាំនៅភូមិសាមគ្គី ឃុំអង្គរបូរី ផ្ដល់ជូននូវអង្ករ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ទឹកបរិសុទ្ធ៥យួរ មី១កេស និងថវិកា៣២ម៉ឺនរៀល៕