(ប៊ែរឡាំង)៖ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចំពោះការអភិវឌ្ឍន៍តំបន់ឆ្នេរនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងអំណរគុណដល់ លោកប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលបានជួយជ្រោមជ្រែងឲ្យឆ្នេរសមុទ្រកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ដែលជាឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោកកាលពីឆ្នាំ២០១២៕