សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ដើម្បីកសាងព្រះមហាចេតិយដ៏ធំមួយ ថ្វាយសម្តេចសង្ឃ ណយ ច្រឹក
05-03-2025 17:28
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ដើម្បីកសាងព្រះមហាចេតិយដ៏ធំមួយ ថ្វាយសម្តេចសង្ឃ ណយ ច្រឹក និងបានប្រគល់ភារកិច្ចជូន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ជាក់ស្តែង នាព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំក្រុមការងារបច្ចេកទេស ចូលក្រាបបង្គំគល់រាយការណ៍ថ្វាយសម្តេចព្រះពោធិវង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទីមួយ នៃព្រះរាជាណាចក្រកម្ពុជា អំពីគម្រោងសាងសង់ព្រះមហាចេតិយ ស្ថិតនៅវត្តចន្ទបូរីវង្ស ស្ថិតនៅភូមិសំរោងខាងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា គំរូប្លង់មហាចេតិយនេះ គឺបានការឯកភាពពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងសម្តេចសង្ឃ ណយ ច្រឹក រួចរាល់ហើយ និងដាក់ឆ្លង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីសម្រេចផងដែរ៕