គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លា របស់យុវវ័យ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែមីនា៖ បង្ក្រាប១១ករណី ឃាត់ខ្លួន៣៨នាក់
05-03-2025 17:00
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ករណី ឃាត់ខ្លួនជនសង្ស័យ៣៨នាក់។
* ករណីដឹកជញ្ជូន រក្សាទុក៤ករណី ឃាត់ខ្លួន៧នាក់
* ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន១៣នាក់
* ករណីជួញដូរ៥ករណី ឃាត់ខ្លួន១៨នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៨៤៩ករណី ឃាត់ខ្លួន៤៧៣០នាក់ (ស្រី៣៩៦នាក់)៕