Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលស្រុកព្រៃនប់ រៀបចំអបអរសាទរខួបលើកទី១១៤ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

05-03-2025 15:59

(ព្រះសីហនុ)៖ រដ្ឋបាលស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានរៀបចំអបអរសាទរខួបលើកទី១១៤ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» ក្រោមវត្តមានលោក សេក សាវ៉ុន ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ និងលោកស្រី ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការស្រ្តីជាច្រើនរូបនៅសាលប្រជុំសាលាស្រុកព្រៃនប់។

ក្នុងឱកាសនោះលោក អ៉ី ធារិន ថ្លែងតាមរយៈសន្ទរកថា ផ្តើមចេញពីចលនាតស៊ូរបស់ស្ត្រីនៅសហរដ្ឋអាមេរិក កាលពីចុងសតវត្សទី១៩ ក្នុងការរំដោះខ្លួនចេញពីការកេងប្រវ័ញ្ចនានា នៅក្នុងវិស័យឧស្សាហកម្ម ស្ត្រីត្រូវបានគេទទួលស្គាល់ និងផ្ដល់សិទ្ធិពេញលេញនៅក្នុងការងារ និងសង្គមជាបន្តបន្ទាប់។

កាលពីឆ្នាំ ១៩១០ សន្និបាតអន្តរជាតិស្តីពី «ស្ត្រី» ដែលមានប្រទេសចំនួន ១៧ ចូលរួម បានធ្វើឡើងនៅទីក្រុង កូប៉ែនហាក(Copenhagen) ប្រទេសដាណាម៉ាក បានសម្រេចយកថ្ងៃទី៨ មីនា ជាថ្ងៃ«ទិវានារីអន្តរជាតិ»។

០៨ មីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់ស្ត្រីពលករទូទាំងពិភពលោក ដើម្បីសេរីភាពប្រជាធិបតេយ្យ ដោយភ្ជាប់នូវពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង» «ធ្វើការស្មើគ្នា បៀវត្សរ៍ស្មើគ្នា» «ការពារសុខភាពមាតា និងទារក» ចាប់តាំងពីពេលនោះមក ថ្ងៃទី៨ មីនា បានក្លាយជាថ្ងៃបុណ្យអន្តរជាតិនារី ដែលរំលឹកអំពីការ តស៊ូរបស់នារីពលករទូទាំងសកលលោក ដែលប្រឹងប្រែងដើម្បីរំដោះស្ត្រី ដោយទាមទារឱ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។

អភិបាលស្រុកបានថ្លែងក្នុងពិធីបែបនេះថា បច្ចុប្បន្ននេះ ក្នុងជួរមន្រ្តីរាជការ ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺមានស្រ្តីបានចូលរួមយ៉ាងសកម្ម និងមានសមត្ថភាពបំពេញការងារ បានដូចបុរសដែរ, រាជរដ្ឋាភិបាល នីកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានលោកជំទាវទី១ ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ជាស្នងការនៃក្រុមយុវជនកាយរិទ្ធកម្ពុជា និងបានខិតខំបំពេញកិច្ចការ ជាច្រើនផ្សេងទៀតផងដែរ។

លោកបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតអោយមានសមាសភាពយេនឌឺ នៅតាមស្ថាប័នអង្គភាពនានា ដោយមើលឃើញពីតម្លៃស្ត្រីមានភាពទន់ភ្លន់ រោះរាយរាក់ទាក់ មានការអត់ធ្មត់ខ្ពស់ អាចទំនាក់ទំនងការផ្សេងៗបានដោយជោគជ័យដូចបុរសដែរ។ បើមិនមានស្ត្រីជាជំហរនោះទេ បុរសគ្រប់រូបដែលជាមន្ត្រី ឬអ្នកបម្រើការងារនៅតាមស្ថាប័ននានា ប្រាកដណាស់គឺមិនអាចមានពេលវេលាគ្រប់គ្រាន់មកបំពេញការងារនោះទេ។

លោក អ៉ី ធារិនលោកបន្តទៀតថា ស្ត្រីជាម្តាយតែម្នាក់គត់ដែលជាអ្នកឆ្លាក់កូនប្រុសស្រីតាំងពីក្នុងផ្ទៃ ពោលស្ត្រីគ្រប់រូបពេលមានគ្រួសាររូចក៏ទៅការមានផ្ទៃពោះ កំឡុងពេលនោះគាត់ព្យាយាមថែរក្សាសុខភាព ចាប់ផ្តើមរើសរបអាហារ លះបង់ម្ហូបអាហារ ភេសជ្ជៈណាដែលប៉ះពាល់ដល់កូនក្នុងផ្ទៃ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៉ី ធារិន និងលោកស្រី បានជូនវត្ថុអនុស្សារីយ៍ដល់មន្រី្តរាជការ ជានារីទាំងអស់ក្នុងម្នាក់ទទួលបាន ហូលម្នាក់១សំពត់ និងថវិការ៥ម៉ឺនរៀលផងដែរ៕