(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងបន្តយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ក៏ដូចជានៅតាមបណ្ដាស្រុកដទៃ ទៀតដែលជួបបញ្ហាខ្វះខាតទឹកស្រោចស្រពដែលឆ្នាំនេះ ជាកសិករជួបប្រទះការខ្វះខាតទឹក ស្រោចស្រពស្រូវមានតិចតួចដែលអាចជួយសង្គ្រោះបានទាន់ពេលវេលា។
ដោយឡែកនៅសេសសល់បន្តិចបន្តួច គឺអាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរស្រុកឃុំ-សង្កាត់ បាននិងកំពុងបន្តយកចិត្តទុកដាក់ចុះជួយសង្គ្រោះជាបន្តបន្ទាប់រហូត មកដល់ពេលនេះការសង្គ្រោះស្រូវប្រាំងរបស់ប្រជាជាតិកសិករបានជោគជ័ យនៅគ្រប់ទីកន្លែង ដោយនៅសេសសល់បន្តិចបន្តួចតែប៉ុណ្ណោះ ដែលអាជ្ញាធរកំពុងយកចិត្តទុកដាក់ជួយសង្គ្រោះឲ្យបានចាប់ចុងចប់ដើមផងដែរ។
ការដែលនៅជួបប្រទះការខ្វះខាតទឹកសេះសល់បន្តិចបន្តួច លោកអភិបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធក៏បាននឹងកំពុងតែបន្តជួយឧបត្ថម្ភប្រេងម៉ាស៊ូតសម្រាប់ចាក់ម៉ាស៊ីនបូមទឹកជាបន្តបន្ទាប់ផងដែរ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោក ងិន យ៉ុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានជួយឧបត្ថមប្រេង ម៉ាស៊ូត៥០០លីត្រ ជូនទៅដល់ប្រជាកសិករនៅ ក្នុងឃុំដារ ស្រុកកំពង់លែង សម្រាប់បូមទឹកចេញពីចំណុចស្ទឹងរ័ត្ន បូមបង្ហូរចូលប្រឡាយមេ នាំយកមកស្រោចស្រពស្រែប្រាំ ងរបស់ប្រជាពលរដ្ឋនៅតំបន់នោះដែលកំពុងជួបប្រទះខ្វះខាតទឹករហូតដល់រាប់រយហិកតា។
ការចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រឃុំដារ ស្រុកកំពង់លែង កាលពីព្រឹកថ្ងៃទី៤ ខែមីនា កន្លងទៅនេះក្រុមការដឹកនាំរបស់លោក អេង ស្រស់វណ្ណៈ អភិបាលរងស្រុកកំពង់លែង លោក វ៉ែន ឈុនហាក់ អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំដារ មន្ត្រីការិយាល័យក្សេត្រសាស្ត្រផលិតភាពកសិកម្ម អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដែលមានតួនាទីត្រូវចូលរួមតាមដានជាប់ជាប្រចាំជាមួយប្រជាកសិករ និងអាជ្ញាធរមូលដ្ឋាន តាមការណែនាំនិងចង្អុលបង្ហាញពីលោក សាន់ យូ អភិបាលរងខេត្ត ជំនួសរូបលោកដែលលោកកំពុងមមាញឹកការងារចាំបាច់ជាច្រើនដែលត្រូវបំពេញ។
លោក វ៉ែន ឈុនហាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំដា បានបញ្ជាក់ថា ប្រជាពលរដ្ឋឃុំដារ មានចំនួន៥ភូមិ ដែលបច្ចុប្បន្នមានប្រជាកសិករធ្វើស្រែប្រាំងចំនួន ១,៣១៥គ្រួសារ លើផ្ទៃដីស្រែប្រាំងកំពុងបង្កបង្កើនផលស រុប៣,៣២៣ហិកតា។
បច្ចុប្បន្នអាជ្ញាធរឃុំ និងសហគមន៍បានធ្វើការបូមទឹកចេញពីប្រឡាយស្ទឹងស្លាប់ ដែលជាប្រភពទឹកមកពីខេត្តកំពង់ធំ ដើម្បីទម្លាក់ចូលមកកាន់ប្រឡាយមេ បច្ចុប្បន្នទឹកបានហូរតាមប្រឡាយមានប្រវែងជាង ២០០០ម៉ែត្រ ដើម្បីនាំយកទៅស្រោចស្រព្យស្រូវរបស់ប្រជាពលរដ្ឋដែលនៅតាមសងខាងប្រឡាយ។ ចំណែកប្រជាកសិករ ក៏បានកំពុងធ្វើការបូមបន្តទៅកាន់ស្រែរបស់ពួកគាត់ដែលនៅជិតនិងឆ្ងាយពីប្រឡាយមេនោះផងដែរ។
បើតាមការបញ្ជាក់ពីប្រជាកសិករពួកគាត់នឹងមានសង្ឃឹមថា ឆ្នាំនេះនឹងប្រមូលបានផលស្រូវយ៉ាងល្អប្រសើរដោយមិនមានផលប៉ះពាល់ស្កកឬក្រៀមស្វិតនោះឡើយ។ ទន្ទឹមនឹងនេះប្រជាកសិករក្នុងឃុំដារ ដែលមានមុខរបរបង្ក បង្កើនផល ស្រូវប្រាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំដល់លោកអភិបាលខេត្ត អភិបាលរងខេត្ត លោកប្រធាន មន្ទីរធនធានទឹក លោកប្រធានមន្ទីរកសិកម្ម អាជ្ញាធរស្រុក-ឃុំ និងថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្ត ទុកដាក់ ក្នុងការខិតខំប្រឹងប្រែងដោយយកអស់ពីកម្លាំងកាយចិត្តជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់បានទាន់ពេលវេលា ដោយពុំមានការខូចខាត រហូតមកដល់ថ្ងៃដែលជិតដល់ពេលដែលត្រូវប្រមូលផល៕