Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ជួបពិភាក្សាការងារស្តីពី ការពង្រឹង និងពង្រីកវិស័យទេសចរណ៍នៃប្រទេសទាំងពីរ

05-03-2025 14:48

(ប៊ែរឡាំង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Widiyanti Putri Wardhana រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី ស្តីពី ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យទេសចរណ៍រវាងកម្ពុជា-ឥណ្ឌូនេស៊ី។

ការទទួលជួបនេះ ក្នុងឱកាសដែល លោក ហួត ហាក់ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin នៃទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕