(ឧត្ដរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ប៊ុន ណាត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានទទួលមរណភាព ដោយរោគាពាធ នៅវេលាម៉ោង ០៦៖៤០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៥៧ឆ្នាំ។

សពលោកឧត្តមសេនីយ៍ត្រី ប៊ុន ណាត ត្រូវបានតម្កល់នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិគោលថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី ទំនៀម ទម្លាប់នៃព្រះពុទ្ធសាសនា៕