(ភ្នំពេញ)៖ មានកម្មករ កម្មការិនីជាច្រើននាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅវេលាម៉ោងប្រមាណ ៦៖៣០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ តាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែលាប ខណ្ឌឬស្សីកែវ ជិតស្ពានទី៩។

របាយការណ៍បឋមពីសមត្ថកិច្ច បានឲ្យដឹងថា យ៉ាងហោចណាស់មានកម្មករ កម្មការិនី ២០នាក់រងរបួស ពេលនេះកម្លាំងសមត្ថកិច្ចកំពុងព្យាយាមជួយសង្រ្គោះជនរងគ្រោះ។សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ។ រថយន្តដឹកកម្មករពាក់ស្លាកលេខភ្នំពេញ​ 3C-5727។

Fresh News នឹងផ្តល់ព័ត៌មានលំអិតនាពេលបន្តិចទៀត៕