(ខេត្តកណ្ដាល)៖ នាថ្ងៃអង្គារ ០៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យមនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ៤ៈ០០ ល្ងាច នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​​ ខេត្តកណ្តាល ។

វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ  Skills Development Fund រៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមជាមួយ Mekong Inclusive Ventures និងចូលរួមសហការណ៍ដោយ Canadia Bank , SME Bank of Cambodia ដើម្បីបណ្ដុះបណ្ដាលម្ចាស់សហគ្រាស ចំនួន២៥នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ផងដែរ៕