Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើម្បីជីវិតអ្នក សូមកុំចង់សាកល្បងគ្រឿងញៀន ! មនុស្ស១១នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀនថ្ងៃទី ២៦ ខែតុលាម្សិលមិញ

27-10-2016 06:42

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៦នាក់ មុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំ មេតំហ្វេតាមីន(ice) ២.៧៥ក្រាម មេតំហ្វេតាមីន(wy) ០.៧៧ក្រាម និងកញ្ឆាក្រៀម ៣.០ក្រាម។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តបាត់ដំបង បង្រ្កាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់ និងនគរបាលខេត្តប៉ៃលិន បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕