(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១លើកនេះ បណ្តាលឲ្យខូចខាតម៉ូតូចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីបត់ដោយមិនមានការប្រុងប្រយ័ត្ន។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៧៩៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៨៩២ គ្រឿង និងពិន័យសរុប ចំនួន ១,៩០៦គ្រឿង៕