BREAKING NEWS: គ្រោះរញ្ជួយដីថ្មីមួយទៀត វាយប្រហារប្រទេសអ៉ីតាលី ក្នុងកម្រិត ៥.៦រិចទ័រ ប៉ុន្តែញ័រដល់ទីក្រុង Rome
27-10-2016 01:02
(អ៉ីតាលី)៖ យោងតាមសារព័ត៌មាន Skynews ចេញផ្សាយរំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីថ្មីមួយទៀត បានវាយប្រហារនៅចំណុចប្រមាណ៦៦គីឡូម៉ែត្រ ភាគខាងកើតឈៀងខាងត្បូង នៃទីក្រុង Perugia ស្ថិតនៅភាគកណ្តាល នៃប្រទេសអ៉ីតាលី។
គ្រោះរញ្ជួយដីថ្មីមួយទៀតនេះមានកម្រិត៥.៦រិចទ័រ ហើយភាពញ័រ បញ្ជូនដល់អគារធំៗនៅទីក្រុង Rome តែម្តង។ ភ្លាមៗមិនទាន់មាន របាយការណ៍អំពីចំនួនអ្នកស្លាប់, រងបួស និងទ្រព្យសម្បត្តិខូចខាតនៅឡើយនោះទេ។
សូមជំរាបថា កាលពីខែសីហា កន្លងទៅនេះ គ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រ វាយប្រហារប្រទេសអ៉ីតាលី ២៦៧នាក់ និងរបួសជាង៤០០នាក់៕