(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ងី សែត អនុប្រធាននគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយលោកនាយកសាខា លោកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ រួមជាមួយលោកនាយកសាខា លោកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា បាននាំយកថវិការដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនយុវជន សាន្ថ វិសាល អាយុ២០ឆ្នាំ ជាអតីតយុវជនកាកបាទក្រហមកម្ពុជាវិញ ទេីបតែបញ្ចប់ថ្នាក់ទី១២ កន្លងទៅនៃវិទ្យាល័យកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង។
ក្នុងឱកាសនោះលោក ងី សែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់លោក សុខ លូ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសយុវជនកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើអោយយុវជនខិតខំមើលថែសុខភាពឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់លើការសិក្សា ជាពិសេសឪពុក ម្តាយ ត្រូវជំរុញលើកទឹកចិត្តកូនឱ្យទៅសិក្សារៀនសូត្រ ដែលនេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជនដទៃទៀត។
លោកបានគូសបញ្ជាក់ថា៖ «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជា ទទួលបានគឺតែងតែយកទៅជួយដល់ប្រជាជនងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សាភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា គឺកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
សូមគូបញ្ជាក់ថា យុវជនសាន្ថ វិសាល ជាអតីតយុវជនការកាកបាទក្រហមកម្ពុជានៃវិទ្យាល័យកំរៀងស្រុកកំរៀង នៅទើបប្រលងបញ្ចប់ក៏ឆ្នាំ២០២៤ កន្លង
ទៅ តែដោយសារមានបញ្ហាសួតធ្ងន់ធ្ងរប្អូនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយកត្តាសុខភាព និងជីវភាព ទេីបយុវជនរូបនេះពុំទាន់បានបន្ដការសិក្សាថ្នាក់គ្រឹះស្ថានឧត្តមសិក្សា តែបច្ចុប្បន្ននេះដោយបញ្ហាសុខភាពបានធូរស្រាលបន្តិចលោកគ្រូពេទ្យតម្រូវឱ្យលេបថ្នាំ និងសម្រាប់ព្យាបាលនៅផ្ទះស្ថិតនៅភូមិស្វាយឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។
ជាការឆ្លើយតប យុវជន សាន្ដ វិសាល និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានប្តេជ្ញាចិត្តថាខិតខំរៀនសូត្របន្តទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ ក៏ដូចជាសប្បុរស
ជនដទៃទៀតខកបំណងឡើយ។
សូមបញ្ជាក់ថា អំណោយដែលសាខាផ្តល់ជូនរួមមាន៖ សម្ភារសម្រាប់ចុះសួរសុខទុក្ខ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ១ យួរ, ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ១យួរ, ទឹកបរិសុទ្ធ១កេស, ទឹកដោះគោឆៅ ២យួរ និងឃីត ១កញ្ចប់ និងថវិកាកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល ២លានរៀលផងដែរ៕