(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារក្នុងខេត្តមានលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក គិត ច័ន្ទសីហា គ្រូប្រធានតំបន់៣, អភិបាលរងខេត្ត លោក ម៉ៅ តារា នាយករដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រូបង្គោលប្រចាំខេត្តកំពង់ឆ្នាំង, លោកអភិបាលស្រុកទាំង៨ក្រុង-ស្រុក, មន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, ការិយាល័យអប់រំទាំង៨ក្រុង -ស្រុក, អាជ្ញាធរ-ភូមិ-ឃុំសង្កាត់ និងមានការចូលរួមពីមាតាបិតា អាណាព្យាបាលសិស្ស ចូលរួមទស្សនកិច្ចពិនិត្យទៅលើការអនុវត្តវិធានការគន្លឹះ៤ចំណុច របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តនូវវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហៅកាត់ថា គ.វ.អ នៅក្នុងសាលាបឋមសិក្សាអនុវត្ត ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង និងសង្កាត់ខ្សាម ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក ប៉ិច សារ៉ាត់ ជានាយកសាលាបឋមសិក្សាអនុវត្ត បានផ្ដល់បទសម្ភាសន៍បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា នៅក្នុងសាលាបឋមសិក្សាអនុវត្តនេះមានអគារសិក្សាចំនួន៣ខ្នង ស្មើនឹង១៥បន្ទប់មានសិស្សសរុប ចំនួន៦៩១នាក់ (ស្រី៣៤៥នាក់) និងមានសិស្សថ្នាក់មតេយ្យសិក្សាចំនួន១៥០នាក់ (ស្រី៦០នាក់) ដែលកំពុងសិក្សាឆ្នាំ២០២៤-២០២៥ និងមានបុគ្គលិកអប់រំសរុប២២នាក់ (ស្រី១៥នាក់) ក្នុងនោះគ្រូកិច្ចសន្យាថ្នាក់ឌីជីថលម្នា ក់និងមានកុំព្យូទ័រចំនួន២៥គ្រឿងស្លាយ (LED) ចំនួន១ គ្រឿងដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី។

លោកគ្រូនាយកបានបញ្ជាក់ទៀតថា សាលាបឋមសិក្សាអនុវត្ត បច្ចុប្បន្នធ្វើបានជោគជ័យទៅលើវិធានការគន្លឹះនៃការអនុវត្តរបស់ គ.វ.អ.មាន៤ចំណុច

*ទី១៖ ការគ្រប់គ្រងអភិបាលកិច្ចសាលារៀន ចំណុចនេះគឺបានគ្រប់គ្រងទៅលើពេលវេលា ផ្លាស់ប្ដូរឥរិយាបថ គ្រូនឹងសិស្ស ដោយត្រូវអោយសិស្សចេះសំពះ ចេះគោរពវិ ន័យ ចេះច្រៀងចម្រៀង ចេះគោរពទង់ជាតិ បានយ៉ាងល្អប្រសើរ។

*ទី២៖ ការអនុវត្តកម្មវិធីក្រៅម៉ោងការរៀន និងបង្រៀន គឺបានយកចិត្តទុកដាក់និងផ្ដោតទៅលើមុខវិជ្ជាភាសាខ្មែរ មុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស និងមុខវិជ្ជាម៉ោងឌីជីថលកម្រិតថ្នាក់ទី៤ដល់ទី៦។

*ទី៣៖ ការយកចិត្តទុកដាក់ទៅលើអាហារូបត្ថម្ភរបស់សិស្សដោយបានណែនាំទៅតាមគោលការណ៍របស់ក្រសួងអប់រំ ការហូបចុកឲ្យមានអនាម័យការទុកដាក់ឲ្យមានរបៀបរបប និងណែនាំបន្ថែមទៅតាមស្តង់ដារបស់ក្រសួង។

*ទី៤៖ ជំរុញការចូលរួមរបស់សហគមន៍ ដើម្បីឲ្យសាលារៀនមានការអភិវឌ្ឍ ចំណុចនេះលោកនាយកបានសហការជាមួយសហគមន៍ ដើម្បីកៀរគររកថវិកា និងសម្ភារដោយធ្វើយ៉ាងណាឱ្យសហគមន៍យកចិត្តទុកដាក់ក្នុងការ ជួយអភិវឌ្ឍន៍សាលារៀននៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ធ្វើយ៉ាងណាឲ្យសាកសមទៅជាសាលាគំរូ ស្របតាមការយកចិត្តទុកដាក់ជួយទំនុកបម្រុងទាំងគន្លឹះនៃវិធានការអនុវត្តចំនួន៤ចំណុច និងសម្ភារសិក្សាផ្សេងៗ ដែលសាលាបានទទួលពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក ស៊ុន សុវណ្ណារិទ្ធិ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចុះទស្សនកិច្ច និងពិនិត្យការអនុវត្តវិធានការគន្លឹះទាំង៤នៅសាលាបឋមសិក្សាអនុវត្ត និងសាលាបឋមសិក្សាខ្សាម ក្នុងក្រុងកំពង់ឆ្នាំងខាងលើនេះ បានបញ្ជាក់ឲ្យដឹងថា ការចុះពិនិត្យទៅលើការអនុវត្តវិធានការគន្លឹះទាំង៤ចំណុចខាងលើនេះ ដោយពិនិត្យឃើញអំពីសកម្មភាពរបស់ក្មួយៗប្អូនៗសិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាទាំង៣ ដោយបានបង្ហាញឲ្យឃើញអំពី ការផ្លាស់ប្ដូរឥរិយាបថ។

ចំណែកនៅទីនេះក៏មានអាណាព្យាបាលមាតាបិតាដែលជាឪពុកម្ដាយ ទី១ លោកគ្រូអ្នកគ្រូដែលជាឪពុកម្ដាយទី២ របស់កូនៗសិស្សានុសិស្សដូចពាក្យស្លោកមួយបានពោលថា លោកគ្រូអ្នកគ្រូគឺជាវិចិត្រករ នៃដួងព្រលឹងគឺមានន័យថា គឺកូនៗក្មួយៗសិស្សានុសិ ស្ស កើតមកដូចជាក្រដាសសមួយសន្លឹកនៅពេលដែលមកទទួលនូវការអប់រំសិក្សានៅសាលារៀន គឺមានលោក គ្រូអ្នកគ្រូនេះឯងដែលជាអ្នកគូរកូនៗក្មួយៗឱ្យក្លាយទៅជាអ្វីមួយ នៅពេលអនាគតរបស់កូនៗក្មួយៗសម្រេចតាមគោលបំណងនៅពេលខាងមុខ ដែលអាចក្លាយទៅជាគ្រូប ង្រៀន គ្រូពេទ្យ វិស្វករ បុគ្គលិក មន្ត្រីរាជការ។ល។។

អភិបាលខេត្ត បានបន្តថា ដើម្បីឈានទៅសម្រេចគោលដៅទាំងអស់នេះ កត្តាសំខាន់បំផុតរបស់កូនៗក្មួយៗ ត្រូវតែខិតខំរៀនសូត្រក្រេបយកចំណេះដឹងពីលោកគ្រូអ្នកគ្រូហ្វឹកហាត់រៀនសូត្រទាំងនៅសាលារៀននិងរៀននៅផ្ទះ បន្ថែមការសិក្សារៀនសូត្រ គឺជាដំណើរជីវិតមួយដែលត្រូវរៀនសូត្រទាំងនៅក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធនិងមិនផ្លូវការចាប់តាំងពីចាប់កំណើតរហូតវ័យជរាដើម្បីអភិវឌ្ឍន៍វិជ្ជាសម្បទាបំណិនសម្បទា ចរិតសម្បទា កាយសម្បទា និងគុណសម្បទា ឱ្យក្លាយជាពលរដ្ឋល្អ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាក្នុងដំណើរជីវិត និងសង្គមជាតិ។

អភិបាលខេត្ត សូមថ្លែងអំណរគុណគណៈកម្មាធិការ គ.វ.អ ព្រោះថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី គណៈកម្មាធិការ គ.វ.អ បានខិតខំប្រឹងប្រែងជាលទ្ធផលបានវិវត្ត រីកចម្រើនយ៉ាងឆាប់រហ័ស មិនដូចកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ អំឡុងពេលដែលសម្ដេចមហាបវរធិបតី បានអញ្ជើញមកទស្សនកិច្ចនៅក្នុងសាលាអនុវត្តនេះនោះឡើយ អ្វីៗគឺបានប្រែប្រួលយ៉ាងឆាប់រហ័ស ពិសេសកូនៗក្មួយៗមានកាយវិកាទន់ភ្លន់រួសរាយរាក់ទាក់ ទាំងសីលធម៌រស់នៅទាំងអនាម័យនៅក្នុងថ្នាក់ និងនៅតាមទីធ្លាសាលាក៏ដូចជាផ្នែកសិល្បៈចម្រៀង កាយវិកាទាំងអស់នេះគាត់ដោយសារមានការខិត ខំប្រឹងប្រែងគណៈកម្មាធិការ គ.វ.អ.លោកគ្រូអ្នកគ្រូមាតាបិតាអាណាព្យាបាល សិស្សពិសេសគឺកូនៗក្មួយៗខ្លួនឯង ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ខ្លួនតាមការណែនាំរបស់មាតាបិតាអាណាព្យាបាល និងលោកគ្រូអ្នកគ្រូផងដែរ។

ដើម្បីជាការលើកទឹកចិត្តដល់សាលាបឋមសិក្សាអនុវត្តដែលជាសាលាគំរូ អភិបាលខេត្តក៏បានលើកទឹកចិត្តដោយសន្យាឧបត្ថម្ភកុំព្យូទ័រចំនួន១៥គ្រឿងបន្ថែមទៀត កាបូបស្ពាយសម្រាប់វេចខ្ចប់សំរាមចំនួន៧០០កាបូប រថយន្តធួរីស១២កៅអីចំនួន២គ្រឿង សម្រាប់ដឹកសិស្សានុសិស្សទៅទស្សនកិច្ចសិក្សានៅតាមតំបន់ផ្សេងៗ និងសន្យាជួលគ្រូបង្គោលមកបង្ហាត់ភាសាអង់គ្លេស ដើម្បីជាទុនចំណេះដឹងដល់គ្រូនៅក្នុងសាលា សម្រាប់យកទៅបង្ហាត់កូ នៗក្មួយៗបន្ត។

លោកអភិបាលខេត្តបានបញ្ជាក់ថា ទាំងរថយន្តទាំងកុំព្យូទ័រ និងការចំណាយផ្សេងៗសម្រាប់សាលាអនុវត្តនេះ គឺជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់តាមរយៈលោកអភិបាលខេត្ត មិន មែនជារបស់រដ្ឋបាលខេត្តនោះឡើយ។

លោក គិត ច័ន្ទសីហា គ្រូប្រធានតំបន់៣ បានថ្លែងថា គ.វ.អ ជាវិធានការគន្លឹះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលរួមមាន៖

*ទី១៖ អភិបាលកិច្ចគឺការងារគ្រប់គ្រង។ ការងារគ្រប់គ្រង គឺក្តោបរួមដែលយើងទាំងអស់គ្នាត្រូវតែធ្វើដោយមិនថា តែ.គ.វ.អ. នោះទេ ទាំងអាជ្ញាធរក៏ដូចជាគ្រប់ស្ថាប័នពាក់ព័ន្ធនៅក្នុងមូលដ្ឋានរបស់យើងរៀងៗខ្លួន
*ទី២៖ ការបង្រៀនថែមម៉ោងរបស់សម្ដេចធិបតី ដែលលោកបានផ្ដល់២ម៉ោង អ្នករៀនពេលព្រឹកត្រូវថែមម៉ោងរសៀល២ម៉ោង ដោយចាប់ពីម៉ោង១៖០០នាទីដល់ម៉ោង៣៖០០នាទី អ្នករៀនពេលរសៀលត្រូវថែមម៉ោង ព្រឹក២ម៉ោងដោយចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង៩៖០០នាទី។

លោកបានបញ្ជាក់ទៀតថា ការបង្រៀនថែមម៉ោងនេះ សិស្សានុសិស្សទាំងអស់នៅក្នុងសាលានីមួយៗត្រូវបានរៀនទាំងអស់គ្នា ដោយមិនមានបង់ប្រាក់ពីមាតាបិតានោះទេ ឯការរៀននោះទៀត សោតត្រូវរៀនភាសាខ្មែរ គណិតវិទ្យា. ភាសាអង់គ្លេស កុំព្យូទ័រ និងជំនាញទុនក្នុងនោះមានរៀនច្បាប់ចរាចរណ៍ជាដើម។

*ទី៣៖ ផ្នែកសុខភាព។ ពាក់ព័ន្ធនឹងសុខភាពនេះ គឺសម្តេចគិតគូរណាស់អំពីផ្នែកអនាម័យស្អាត សាលាស្អាត ក្នុងចំណុចទី៣នេះគឺមាន ខ្លឹមសារលម្អិតជាច្រើនដោយសារតែបច្ចុប្បន្ននៅក្នុងចំណីអាហារនេះកុមារទទួល រងការកើតជំងឺទឹកនោមផ្អែមជាច្រើន ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នចំ ពោះការលក់ដូរចំណីអាហារឲ្យកូនៗក្មួយៗទិញយកមកទទួលទាន។

*ទី៤៖ មិនអាចខ្វះបានគឺជាការចូលរួមរបស់អាជ្ញាធរមូលដ្ឋានតាំងពីភូមិ-ឃុំ ដល់គណៈអភិបាលខេត្ត ដែលកំពុងតែដំណើរការសព្វថ្ងៃនេះ និងក៏ត្រូវតែមានការចូលរួមពីមាតាបិតាសិស្សដែលជាកត្តាសំខាន់ដែល សម្ដេច ចង់បាននៅក្នុងចំណុចទី៤នេះ សរុបមកវិញគេថាខេត្តកំពង់ឆ្នាំងរបស់យើងនេះ ដោយកំណត់ថាជាខេត្តមួយដែលខេត្តមានបរិស្ថានស្អាតអត់មានថង់ប្លាស្ទិក និងអត់មានសំរាមដូច្នេះដែលហៅថា សាលា.គ.វ.អ. គឺត្រូវតែអនុវត្តរបៀបនេះ គឺជាសាលាគ្មានសំរាមដែលយើងបានទទួលយកការណែនាំពីរាជរដ្ឋាភិបាលផង ទទួលការណែនាំពីគណៈអភិបាលខេត្ត ដូចជាមន្ទីរពាក់ព័ន្ធដែលដាក់ជូ នដល់លោក នាយកសាលា ហើយក្នុងនោះលេខាធិការដ្ឋា ន គ.វ.អ.ក៏បានបញ្ជ្រាបចូលក្នុងនោះផងដែរ គឺបរិស្ថានស្អាតសាលារៀនគ្មានសំរាម ហេតុនេះសាលារៀនទាំងអ ស់ត្រូវតែមានធុងសំរាមជានិច្ច ទើបនាំមកនូវសាលារៀន គ្មានសំរាម និងគ្មានថង់ផ្លាស្ទិច៕