(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ិនធឺណិត TODAY ISP បានតភ្ជាប់អ៊ិនធឺណិត ជូនវិទ្យាល័យសន្ធរម៉ុករួចរាល់ តាមរយៈបច្ចេកវិទ្យា Underground Fiber Optic របស់ខ្លួន។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ លោក Steve Miller ប្រធានគ្រប់គ្រងទូទៅ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកនាយក ឡៅ មុនីឡា ក៏ដូចជាស្តាប់ពីយោបល់ និងការយល់ឃើញរបស់លោកនាយក ចំពោះសេវាកម្មរបស់ក្រុមហ៊ុន។ លោកនាយាកបានថ្លែងអំណរគុណ និងព្យាយាមណែនាំដល់សិស្សានុសិស្ស និងអាណាព្យាបាល ឲ្យជួយគាំទ្រសេវាកម្មអ៊ិនធឺណិតដែលមានគុណភាពខ្ពស់ពីក្រុមហ៊ុន TODAY ISP។
នេះជាដំណាក់កាលទី២ នៃកម្មវិធីគាំទ្រវិស័យអប់រំ របស់ក្រុមហ៊ុនTODAY ISP បន្ទាប់ពីវិទ្យាល័យទួលស្វាយព្រៃ។ នៅមានវិទ្យាល័យ ចំនួន ១២ផ្សេងទៀត រួមទាំងវិទ្យាល័យជាស៊ីមសាមគ្គី ដែលនឹងត្រូវជ្រើសរើស ដើម្បីភ្ជាប់ជូនប្រព័ន្ធអ៊ិនធឺណិតជាបន្តបន្ទាប់។
គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន TODAY ISP បានបើកឲ្យមានការប្រកួតប្រជែងនៅលើទំព័រហ្វេសប៊ុកដោយផ្ទាល់។ វិទ្យាល័យក្នុងទីក្រុងភ្នំពេញត្រូវបានជ្រើសរើស ដាក់ជូនសិស្សានុសិស្សចុច LIKE គាំទ្រតាមសាលារៀងៗខ្លួន។ វិទ្យាល័យដែលទទួលបានការគាំទ្រច្រើនជាងគេ នឹងទទួលបានការតភ្ជាប់បណ្តាញ អ៊ិនធឺណិតពីក្រុមហ៊ុនដោយឥតគិតថ្លៃ។ ក្រុមហ៊ុនបានប្តេជ្ញាបន្តសកម្មភាពនេះ ជាបន្តទៀត ក្នុងគោលដៅជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវ របស់លោកគ្រូអ្នកគ្រូ៕