(ភ្នំពេញ)៖ បុគ្គលិកស័្មគ្រចិត្ដ របស់ក្រុមហ៊ុន សាមសុង ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ទាំង១១ប្រទេស នៅថ្ងៃទី២៦ ខែតុលានេះ បានចុះសួរសុខទុក្ខ និងផ្ដល់សម្ភារៈសិក្សា រួមទាំងបង្កើតកម្មវិធីសប្បាយៗជាច្រើន ក្នុងកុមារនៅអង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) ដើម្បីផ្ដល់សេចក្ដីស្រលាញ់ និងការយកចិត្ដទុក ដាក់ដល់កុមារក្រីក្រនៅកម្ពុជា តាមរយៈ កម្មវិធី «Love and Care» ។
លោក Seungho choi នាយកប្រតិបត្ដិក្រុមហ៊ុន Samsung កម្ពុជា និងឡាវ បានថ្លែងថា សម្រាប់ឆ្នាំនេះ អ្នកស័្មគ្រចិត្ដមកពីក្រុមហ៊ុនសាមសុង ទាំង១១ប្រទេសនេះ បាននាំគ្នាមកចូលរួមកម្មវិធី «Samsung Love and Care» ដែលជាកម្មវិធីស័្មគ្រចិត្ដប្រចាំាឆ្នាំ របស់បុគ្គលិកយើង ដើម្បីផ្ដល់ក្ដីស្រលាញ់ និងបង្កើតការផ្លាស់ប្ដូរវិជ្ជមានក្នុងសហគមន៍ ក្នុងការភ្ជាប់មកនូវជាមួយបច្ចេកវិទ្យា និងធនធានផ្សេងៗទៀត ដើម្បីដោះស្រាយ គម្លាតនៃការអប់រំ និងបញ្ហាសង្គមក្នុងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា។
លោក បន្ដថា «ពិសេសនៅថ្ងៃនេះ អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) និងអង្គការលើកស្ទួយប្រជាពលរ ដ្ឋ(PIO) បុគ្គលិកស័្មគ្រចិត្ដរបស់សាមសុង បានរៀបចំសកម្មភាពអប់រំ និងការកំសាន្ដផ្សេងៗ សម្រាប់កុមារកម្ពុជា និងនំាមកនូវភាពសប្បាយរីករាយជូនសហគមន៍ រួមជាមួយនឹងប្រើប្រាស់សាមសុងថេបប្លេត និងកម្មវិធីសិក្សាអ្នកស័្មគ្រចិត្ដ បានបង្កើតភាពសិទិ្ធស្នាល ជាមួយនឹងកុមារតាមរយៈការ លេងល្បែងអប់រំ បង្រៀនពួកគាត់ នូវជំនាញគិតលេខ និងអក្ខរកម្មផងដែរ »។
លោកបន្ថែមនេះ មិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Samsung បានចូលរួមចំណែកជួយប្រជាជនកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌នានា, ការបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីឲ្យធនធានមនុស្ស កាន់តែរីកចម្រើនថែមទៀត។ ពិសេស យើងនឹងមានកម្មវិធីផ្សេងៗទៀត ដើម្បីចូលរួមចំណែកជួយសង្គម ទាំងមូលទទួលបានជោគជ័យគ្រប់ៗគ្នា ។
គួរបញ្ជាក់ថា កម្មវិធី «Samsung Love and Care» បានចាប់ផ្ដើមពីថ្ងៃទី២៤ ខែតុលា ដែលមានបុគ្គលិកស័្មគ្រចិត្ដ ៥៦នាក់ដែលបានចុះសួរសុខទុក្ខកុមាររស់នៅ ក្នុងសហគមន៍កម្ពុជា លើសពី២.៨០០អ្នក ក្នុងរយៈពេលបីថ្ងៃនេះ ៕