(ភ្នំពេញ)៖ ប្រធានបទវាយប្រហារគ្នាយ៉ាងក្តៅគគុកពេញបណ្តាញសង្គម Facebook រវាងមន្រ្តីគណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស នៅតែបន្តរស់រវើកគិតត្រឹមព្រលប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីកញ្ញា កឹម មនោវិទ្យា ដែលជាមន្រ្តីជាន់ខ្ពស់មួយរូប និងជាអនុប្រធានផ្នែកកិច្ចការសាធារណៈ របស់គណបក្សសង្គ្រោះជាតិ រិះគន់ចំៗនិងធ្ងន់ៗចំពោះមេដឹកនាំកំពូលគណបក្សប្រឆាំងគឺ លោក សម រង្ស៊ី។
បន្ទាប់ពីកញ្ញា កឹម មនោវិទ្យា ដែលជានិស្សិតបញ្ចប់ការសិក្សាជាន់ខ្ពស់ពីបរទេស បានធ្វើការរិះគន់ចំពោះទង្វើមេបក្សរបស់ខ្លួន នាពេលប៉ុន្មានថ្ងៃមកនេះ, ដោយ នៅរសៀលថ្ងៃទី២៥ ខែតុលានេះលោក កឹម សុខា ជាប្រមុខដឹកនាំស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាឪពុករបស់នាង បានបង្ហាញសារបន្ទរតាម កូនស្រីជាមួយខ្លឹមសារថា យើងត្រូវតែធ្វើ! យើងត្រូវតែហ៊ានប្រឈម! យើងមិនត្រូវគេចវេះ ឬខ្លាចរអាឡើយ ទីបំផុតគេនឹងទទួលស្គាល់ និងឲ្យតម្លៃយើង ថាយើងបានធ្វើនោះត្រឹមត្រូវ។
លោក កឹម សុខា បានសរសរនៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «តើបងប្អូនដឹងទេថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មានអ្វីកើតឡើង? ជាធម្មតា យើងធ្វើដំណើរកាត់ភ្លៀងតែងតែទទឹកហើយ ក៏ប៉ុន្ដែបើពេលវេលាចាំបាច់តម្រូវឲ្យយើងទៅឲ្យដល់គោលដៅនោះ យើងត្រូវតែធ្វើ! យើងត្រូវតែហ៊ានប្រឈម! យើងមិនត្រូវគេចវេះ ឬខ្លាចរអាឡើយ (No Risk No Change)។ សំខាន់យើងត្រូវស្គាល់ខ្លួនយើង ជឿជាក់លើខ្លួនយើង ថាយើងត្រូវធ្វើដំណើរទៅណា? ដើម្បីអ្វី? ទីបំផុតគេនឹងទទួលស្គាល់ និងឲ្យតម្លៃយើង ថាយើងបានធ្វើនោះត្រឹមត្រូវ ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរមែន»។
ជាមួយបញ្ហារិះគន់នេះ ចៅសង្កាត់រងមួយរូប កូតាគណបក្សលោក សម រង្ស៊ី ដោយខឹងនឹងទង្វើកូនស្រីលោក កឹម សុខា ទប់ចិត្តមិនបាន បង្ហាញវិដេអូចេញមុខព្រលះកញ្ញា កឹម មនោវិទ្យា យ៉ាងចាស់ដៃដូចខាងក្រោម៖