(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា នៅថ្ងៃនេះ បានប្រកាសគាំទ្រទាំងស្រុងចំពោះច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មសម័យខ្មែរក្រហម។
តាមរយៈបណ្ដាញសង្គម គណបក្សយុវជនកម្ពុជាបានលើកឡើងថា «ប្រទេសឆេះខ្ទិច ពលរដ្ឋខ្មែរស្លាប់រង្គាល បែរជាមានអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មសម័យខ្មែរក្រហមទៅវិញ»។
គណបក្សនេះបានបន្តថា «ក្នុងនាមគណបក្សនយោយបាយស្របច្បាប់មួយ នៅកម្ពុជាគឺ គណបក្សយុវជនកម្ពុជា សូមធ្វើការគាំទ្រទាំងស្រុងចំពោះច្បាប់ ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មសម័យខ្មែរក្រហម ដើម្បីទប់ស្កាត់នូវអំពើដឃោឃៅអមនុស្សធម៌កុំឱ្យកើតឡើងម្តងទៀត»។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ ត្រូវបានព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុង នៅក្នុងកិច្ចប្រជុំវិសាមញ្ញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ៕