ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង នាំយកអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនចាស់ជរាចំនួន១៥០នាក់
04-03-2025 12:51
(កោះកុង)៖ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត នាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនចាស់ជរាចំនួន១៥០នាក់។
កាយវិការដ៏សប្បុរសនេះ ឆ្លុះបញ្ចាំងពីការចូលរួមរបស់ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង ក្នុងការងារសង្គម និងបណ្តុះផ្តត់គំនិតដល់និស្សិតអាហារូបករណ៍ អ.ម.ត ឲ្យមានទឹកចិត្តជួយយកអាសារគ្នា និងគោរពដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងមនុស្សធម៌៕