(ភ្នំពេញ)៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារចលនវត្ថុកម្ពុជា (CVEA) គ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើស ប្រធាមសមាគម និងក្រុមប្រឹក្សាភិបាលថ្មីរបស់ខ្លួន សម្រាប់អាណត្តិទី៥ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ នាសណ្ឋាគារកាំបូឌីយ៉ាណា។
តាមសេចក្ដីប្រកាសរបស់ CVEA ដែលអង្គភាព Fresh News បានទទួលនៅថ្ងៃទី២៦ ខែតុលានេះ បានបញ្ជាក់ថា សមាជិក-សមាជិកាណា ដែលមានចំណាប់អារម្មណ៍ ចង់ឈរឈ្មោះជាបេក្ខភាព ត្រូវដាក់ប្រវត្តិរូបសង្ខេប និងគោលនយោបាយដឹកនាំ សមាគមរយៈពេល២ឆ្នាំ (២០១៧-២០១៨) ផ្ញើទៅកាន់ការិយាល័យរបស់សមាគម CVEA ឲ្យបានមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដោយឡែក ការបោះឆ្នោតជ្រើសរើស ប្រធានសមាគមថ្មី នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១រសៀលដល់ម៉ោង ៥ល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦៕
សូមអានសេចក្ដីលម្អិត ក្នុងសេចក្ដីជូនដំណឹង របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារចលនវត្ថុកម្ពុជា៖