(ភ្នំពេញ)៖ សមាគមពាណិជ្ជករផ្គត់ផ្គង់ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា សហការជាមួយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានបើកវគ្គបណ្តុះបណ្តាលពិសេសខ្លីមួយសម្រាប់ ធុរជន និស្សិត និងបុគ្គលិកក្រុមហ៊ុនធ្វើសកម្មភាពអាជីវកម្មនានា ជាពិសេសលើវិស័យដឹកជញ្ជូន ឡូជីស្ទិក។

វគ្គបណ្តុះបណ្តាល បានធ្វើឡើងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ដោយប្រធានបទ រួមមាន៖

*១៖ ហេតុអ្វីបានជាម្ចាស់អាជីវកម្ម ប្រឈមបញ្ហាយ៉ាងខ្លាំង រាំងស្ទះដល់ការអនុវត្តច្បាប់ពន្ធដារនានាឲ្យបានត្រឹមត្រូវ
*២៖ ដាក់ទំនិញរាយបញ្ចូលគ្នាក្នុងឃ្លាំងសម្រាប់ការនាំចេញ និង រក្សាទំនិញនាំចូល
*៣៖ លើកកម្ពស់សេវាកម្មអតិថិជនរបស់ក្រុមហ៊ុន ឲ្យបានកាន់តែល្អប្រសើរ។

កម្មវិធីនេះមានការចូលរួមដោយគ្រូបង្គោល ដែលអស់លោកជាប្រធាន ឬ អ្នកដឹកនាំក្រុមហ៊ុន ដូចជា ខាងសវនកម្ម គណនេយ្យ និង ពន្ធដារ ជំនាញផ្នែកគ្រប់គ្រងឃ្លាំង និងផែស្ងួត និងក្រុមហ៊ុនឡូជីស្ទិក ដោយពួកគាត់មានបទពិសោធន៏ជាក់ស្តែងលើ ការងារពាក់ព័ន្ធ ជាច្រើនឆ្នាំ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពេញមួយថ្ងៃ និងបញ្ចប់ទៅដោយជោគជ័យ ហើយសមាគមមានទុទិដ្ឋិនិយមថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជូនអស់លោក លោកស្រីជាសិក្ខាកាមទាំងអស់ នូវបទពិសោធន៍ថ្មីៗ ល្អៗ យកទៅអនុវត្ត ក្នុងកិច្ចការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព។

សមាគម នឹងមានវគ្គបណ្តុះបណ្តាលទៀត នៅពេលដ៏ខ្លីខាងមុខ ហើយសង្ឃឹមយ៉ាងជឿជាក់ថា នឹងមានការគាំទ្រជាបន្តទៀត ពីអស់លោក លោកស្រី ប្អូនៗ និស្សិត ហើយសមាគម ក៏នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីស្វែងរកនូវប្រធានបទ និងមេរៀនល្អៗដើម្បីជាប្រយោជន៍ សម្រាប់ ធុរកិច្ចជន និស្សិត អស់លោក លោកស្រីម្ចាស់អាជីវកម្ម បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន នាំចេញ នាំចូលដើម្បីឆ្វេងយល់បន្ថែមឱ្យសុីជម្រៅទៅលើការងារជាក់ស្តែង ដែលធ្វើឱ្យប្រសើឡើងនូវចំណេះជំនាញ និងអាជីកម្មក្នុងវិស័យទាំងអស់នេះ៕