Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យបង្អែកមានជ័យ បញ្ជាក់ក្នុងរបាយការណ៍ថា សន្ដិសុខដែលត្រូវចៅសង្កាត់ព្រែកប្រា ជ្រុលវាយ១ដៃ ធ្លាប់មានជំងឺខ្សោយប្រព័ន្ធប្រសាទ

26-10-2016 18:15

(ភ្នំពេញ)៖ លោកគ្រូពេទ្យ សុខ សារិន នៅមន្ទីរពេទ្យបង្អែកមានជ័យ ដែលបានពិនិត្យស្ថានភាពជំងឺផ្ទាល់ សន្ដិសុខបុរី «សម្បតិ្ត មានហេង» ដែលត្រូវចៅសង្កាត់ព្រែប្រា លោក ហួរ ហូត ជ្រុលវាយមួយដៃបណ្ដាលឲ្យដួលនោះ គឺជនរងគ្រោះរូបនេះមានជំងឺចាស់ ហើយខ្សោយប្រព័ន្ធប្រសាទ។

យោងតាមរបាយការណ៍ របស់មន្ទីរពេទ្យបង្អែកមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយការពិនិត្យជំងឺ មុនបញ្ជូនដោយគ្រួពេទ្យប្រចាំការ គឺមិនបានរកឃើញ មានដាច់ហូរឈាម បាក់ឆ្អឹង ជាំហើម លើករាងកាយទេ ដូច្នេះការវាយតម្លៃដំបូង អាចជាជំងឺចាស់ ហើយខ្សោយប្រព័ន្ធប្រសាទ, ជាជំងឺខ្សោយ ជួបភាពភ័យស្លុត, ជាជំងឺតេតាណូស របួសសាច់ដុំ និងជាជំងឺខ្វះជាតិស្ករ និងកាល់ស្យូមក្នុងឈាម»

តាមរយៈរបាយការណ៍ របស់មន្ទីរពេទ្យបង្អែកមានជ័យ ខាងលើនេះ អាចបញ្ជាក់ទៅកាន់សាធារណៈជន ឲ្យបានដឹងថា ជនរងគ្រោះបើសិនក្នុងស្ថានភាពរង អំពើហិង្សារបស់លោកចៅសង្កាត់ បើគ្មានជំងឺចាស់ និងខ្សោយប្រព័ន្ធប្រសាទនោះទេ ក៏មិនមានលក្ខណៈធ្ងន់ធ្ងរយ៉ាងដូច្នោះដែរ។

ប៉ុន្តែទោះបីយ៉ាងណា លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា សូមសម្តែងការសោកស្តាយ និងសុំទោសអនេកចំពោះទង្វើអចេតនារបស់ខ្លួន, លោកសូមធានានឹងដោះស្រាយ បញ្ហាគ្រប់យ៉ាងជាមួយជនរងគ្រោះ និងសូមទទួលស្គាល់ចំពោះសកម្មភាពនោះ, រហូតមកដល់ពេលនេះ ប្រសិនជនរងគ្រោះមិនមានជំងឺប្រចាំកាយទេ ក៏មិនធ្ងន់ធ្ងរនោះឡើយ៕

ខាងក្រោមនេះជារបាយការណ៍របស់មន្ទីរពេទ្យបង្អែកមានជ័យ៖